Monday, December 11, 2017
ទឹកចិត្តអ្នកម្តាយ
ទឹកចិត្តអ្នកម្តាយ
លួចតាមដានម្តាយក្មេកអាយុ ៨៤ឆ្នាំ ព្រោះចង់ដឹងពីមូលហេតុដែលគាត់មានលុយច្រើន
តែនៅពេលដែលតាមទាន់ ទឹកភ្នែកហូរស្រោចពេញផ្ទៃមុខខ្លួនឯង.........
*********************************************
ម្តាយប្តីរបស់ខ្ញុំគាត់មានអាយុ៨៤ឆ្នាំហើយ នៅពេលដែលគាត់ឃើញពួកយើង ស៊ីដេកៗ មើលតែទូរទស្សន៍ លេងអ៊ីនធឺណេត លេងកុំព្យូទ័រ គាត់ឃើញហើយគាត់ទ្រាំមិនបានក៏និយាយថា សម័យនេះ ទឹកដោះគោកូនមិនថោកទេ ហើយផ្ទះយើងក៏មានតែចំណូលប៉ុណ្ណឹង.......
ខ្ញុំដឹងថាគាត់បារម្ភពីពួកយើង តែអោយយើងធ្វើយ៉ាងណាចុះ បើសិនជាប្តីខ្ញុំរាងគ្រាន់បើបន្តិចហើយខ្ញុំនឹងអោយគាត់ត្រលប់ទៅធ្វើការវិញហើយ
កន្លះឆ្នាំមុន ម្តាយក្មេកខ្ញុំ ក្រៅពីទទួលខុសត្រូវរឿងម្ហូបអាហារសំរាប់ពួកយើងរាងរាល់ថ្ងៃហើយ រាងរាល់ព្រឹកម៉ោង 8ព្រឹកគាត់តែងតែចេញពីផ្ទះទៅបាត់ៗ ហើយតែងតែត្រលប់មកវិញប្រហែលម៉ោង 11:30នាទីថ្ងៃត្រង់
ហើយខ្ញុំធ្លាប់សួរគាត់ថា តើម៉ែទើបមកពីណា ?
គាត់ក៏ឆ្លើយប្រាប់ថា គាត់មកពីចែកខិត្តប័ណ្ណជាមួយមិត្តភក្តិរបស់គាត់
ខ្ញុំជាមួយនឹងស្វាមីទើបរាងទុកចិត្តបន្តិច ព្រោះការងារនេះមនុស្សចាស់អាចធ្វើបាន មិនធ្ងន់ធ្ងរពេកទេ
ហើយខ្ញុំក៏សួរគាត់ទៀតថា បានលុយប៉ុន្មាន ?
ម្តាយក្មេកខ្ញុំប្រាប់ថាគាត់ចែកបានលឿន ទើបប្រធានគេអោយគាត់ទទួលមើលការខុសត្រូវ ពួកអ៊ុំៗដែលចែកជាមួយគ្នានោះ ដោយអោយថ្លៃឈ្នួលមួយថ្ងៃ ២០០០យាន់
៣ខែកន្លងផុតទៅ ម្តាយក្មេកខ្ញុំមើលទៅហាក់ដូចជាមានសេចក្តីសុខរាល់ថ្ងៃ ហើយពេលត្រលប់មកវិញតែងតែទិញម្ហូបមកផ្ទះជាប្រចាំ
ឃើញដូចនេះហើយ ប្តីខ្ញុំក៏ប្រាប់ខ្ញុំថា បងគិតថាវាដូចជាចំឡែក បងមានមិត្តភក្តិម្នាក់ម្តាយរបស់គេ ក៏ចែកខិត្តប័ណ្ណដូចម៉ែដែរ តែម្តាយរបស់គេទទួលបានតែ ៥០យាន់តែប៉ុណ្ណោះ ។
ខ្ញុំក៏និយាយថា វាដូចជាត្រូវដែរ បើអញ្ចឹងមែនមានន័យថាម៉ែកំពុងកុហកយើងហើយ ។
ថ្ងៃបន្ទាប់មកម្តាយក្មេកខ្ញុំចេញទៅនៅម៉ោង ៨ ដូចសព្វដង ខ្ញុំនិងប្តីរបស់ខ្ញុំសំរេចចិត្តលួចតាមដានគាត់ពីក្រោយរហូត ដើម្បីអោយដឹងច្បាស់ថាម្តាយក្មេកខ្ញុំគាត់ធ្វើអ្វីអោយប្រាកដ
ម្តាយក្មេកខ្ញុំដើរទៅដល់កន្លែងផ្ញើរកង់ ហើយគាត់ក៏យកកង់ជិះចេញទៅ នៅខាងមុខកង់មានកាបូបពណ៌ខ្មៅនៅក្នុងកន្ត្រក់កង់ ហើយនៅពីក្រោយក៏មានកៅអីតូចចងជាប់នឹងរានខាងក្រោយ
រហូតដល់ម៉ោងប្រហែល ៨ កន្លះ ម្តាយក្មេកខ្ញុំក៏ជិះកង់ដល់ទីរួមស្រុក
ពេលឈប់កង់ហើយគាត់ក៏ យកកាបូបមករាប់ដាក់និងដី ហើយក៏ក្រាលក្រណាត់ខ្មៅ យកឧបករណ៍ ផ្សេងមកដាក់តាំងដូចជា ច្រាស កន្សែងពោះគោ សូរ៉ាខាត់ស្បែកជើងស្បែក..
ហើយក្រោយមកក៏មានមនុស្សធ្វើដំណើរចូលទៅរកគាត់ម្នាក់ ហុចជើងអោយគាត់ ម្តាយក្មេកខ្ញុំ វែកសក់ស្កូវរបស់គាត់នៅត្រង់សៀតផ្កាទៅខាងក្រោយត្រចៀកហើយក៏ចាប់ផ្តើមខាត់ស្បែកជើងរបស់មនុស្សម្នាក់នោះ
ខ្ញុំនិងស្វាមីពេលឃើងនិយាយមិនចេញ ហើយទើប បែរមុខងាកចេញ មិនដឹងជាហេតុអ្វីបានជទឹកភ្នែកវាហូរចេញមក
នៅពេលល្ងាចម្តាយក្មេកខ្ញុំក៏និយាយប្រាប់ខ្ញុំថា ថ្ងៃនេះម៉ែទិញត្រីមក
បន្តិចទៀតចាំម៉ែធ្វើអោយហូប ឯងមានផ្ទៃពោះត្រូវហូបម្ហូបល្អៗបន្តិចទើបកូនមានសុខភាពល្អ
ប្តីខ្ញុំឃើញដូចនោះទើបប្រញ៉ាប់ទៅដណ្តើបត្រីពីគាត់មកហើយនិយាយថា
ម៉ែអង្គុយចុះទៅ ចាំខ្ញុំអ្នកធ្វើវិញ
ម៉ែក្មេកខ្ញុំក៏តបទៅវិញថា កូនឯងចេះធ្វើត្រីហ្នឹងដែរ ?
ខ្ញុំក៏ឆ្លើយប្រាប់ថា ទោះបីម៉ែធ្វើមិនឆ្ងាញ់ ខ្ញុំក៏នៅតែចូលចិត្តហូប សុំទោសដែលមួយរយៈនេះអោយម៉ែលំបាក........
និយាយចប់ខ្ញុំក៏ទប់ទឹកភ្នែកលែងជាប់
ម្តាយក្មេកខ្ញុំជូតទឹកភ្នែកអោយខ្ញុំហើយនិយាយថា
ពួកឯងដឹងអស់ហើយមែនទេ
ខ្ញុំក៏ងក់ក្បាល
ហើយគាត់ក៏បន្តទៀតថា
ពេលនេះម៉ែចាស់ហើយ ការងារចែកខិត្តប័ណ្ណនោះគ្មានអ្នកអោយធ្វើទេ
ទើបម៉ែទៅខាត់ស្បែកជើងវិញ ហើយវាក៏បានលុយច្រើនផងដែរ បានថ្លៃក្នុងម្នាក់ ១០០យាន់
ហើយអ្នកខ្លះទៀតក៏បន្ថែមលុយធីបអោយម៉ែ ពួកឯងគ្មានអ្នកណាទៅធ្វើការ ហើយបើសិនជាចៅកើតមកហើយត្រូវប្រើប្រាសលុយច្រើន ទើបម៉ែចង់ជួយចែករំលែកភារកិច្ចខ្លះ ....
ពួកយើងទាំងពីនាក់ក៏យំអោបម៉ែ ហើយនិយាយព្រមៗគ្នាថា
កូនសុំទោសម៉ែ ៕
បុរស់ចំណាស់និងថូប្រេះស្រាំ
បុរស់ចំណាស់និងថូប្រេះស្រាំ
បុរសចំណាស់ជនជាតិចិនម្នាក់មានថូពីរធ្វើពីដីឥដ្ឋដែលគាត់ ប្រើសម្រាប់រែកទឹកជារៀងរាល់ថ្ងៃ។ ថូមួយមានសភាពប្រេះ ស្រាំ ហើយថូមួយទៀតមានលក្ខណៈល្អដែលអាចផ្ទុកទឹក បានពេញ។ ក្នុងពេលរែកទឹកចម្ងាយឆ្ងាយពីអូរមកដល់ផ្ទះវិញ ថូដែលប្រេះស្រាំអាចនៅសេសសល់ទឹកតែពាក់កណ្តាល ប៉ុណ្ណោះ។
បុរសចំណាស់រែកទឹកបែបនេះជារៀងរាល់ថ្ងៃរយៈពេល ២ឆ្នាំ ដោយយកទឹកមកដល់ផ្ទះតែមួយថូកន្លះប៉ុណ្ណោះ។
ជាការពិត ថូល្អមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន។ ប៉ុន្តែ ថូប្រេះស្រាំមានការអៀនខ្មាស់ចំពោះភាពមិនល្អ ឥតខ្ចោះរបស់ខ្លួន ហើយមានអារម្មណ៍អាណិតអាសូរខ្លួនឯង ដែលអាចយកទឹកបានតែពាក់កណ្តាល។ បន្ទាប់ពីរយៈពេល ២ឆ្នាំនេះ ថូប្រេះស្រាំចាត់ទុកថាជាការបរាជ័យដ៏ជូរចត់របស់ខ្លួន ហើយបាននិយាយទៅកាន់បុរសចំណាស់ថា «ខ្ញុំមានការអៀនខ្មាស់ ដោយហេតុថាស្នាមប្រេះផ្នែកខាងខ្ញុំធ្វើឱ្យទឹក ជ្រាបចេញ នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ»។
បុរសចំណាស់ញញឹមរួចនិយាយថា «តើឯងបានសង្កេត ឃើញទេថា មានផ្កានៅតាមដងផ្លូវផ្នែកខាងឯង ប៉ុន្តែគ្មានផ្កាទេ នៅតាមដងផ្លូវផ្នែកខាងថូមួយទៀត?»។ «នេះក៏ព្រោះតែខ្ញុំ ដឹងថាថូឯងមានស្នាមប្រេះ ដូច្នេះខ្ញុំព្រួសពូជផ្កានៅតាមដងផ្លូវ ផ្នែកខាងថូឯង ហើយជារៀងរាល់ថ្ងៃនៅពេលខ្ញុំរែកទឹកត្រឡប់មកផ្ទះវិញ ថូឯងបានស្រោចលើផ្កាទាំងនោះជារៀងរាល់ថ្ងៃ»។ «រយៈពេល២ឆ្នាំនេះ ខ្ញុំបានបេះផ្កាដ៏ស្រស់ស្អាតទាំងនោះមកតែងលម្អលើតុ។ បើគ្មានថូប្រេះស្រាំដូចជាឯងទេ ក៏គ្មានភាពស្រស់ស្អាត ដើម្បីលម្អផ្ទះនោះទេ»។
យើងម្នាក់ៗមានចំណុចខ្វះខាតដោយឡែកពីគ្នារៀងៗខ្លួន។ ប៉ុន្តែ គឺចំណុចខ្វះខាតទាំងអស់ដែលយើងរាល់គ្នាមាននោះ ហើយដែលធ្វើឱ្យជីវិតយើងទាំងអស់គ្នារស់នៅជុំគ្នា គួរឱ្យចាប់អារម្មណ៍ និងរីកចម្រើនបែបនេះ។ អ្នកត្រូវតែទទួលយក មនុស្សម្នាក់ ក្នុងនាមគេជាខ្លួនគេ ហើយស្វែងរកចំណុចល្អ ដែលគេទាំងនោះមាន។
ដូច្នេះ ជូនចំពោះមិត្តភ័ក្តិជាថូប្រេះស្រាំទាំងឡាយ សូមសំណាងល្អ ហើយកុំភ្លេចស្រង់ក្លិនផ្កានៅតាមដងផ្លូវដែល អ្នកធ្វើដំណើរផង!
An elderly Chinese man had two large pots, each hung on the ends of a pole which he carried across his neck.
One of the pots had a crack in it while the other pot was perfect and always delivered a full portion of water. At the end of the long walk from the stream to the house, the cracked pot arrived only half full.
For a full two years this went on daily, with the man bringing home only one and a half pots of water.
Of course, the perfect pot was proud of its accomplishments. But the poor cracked pot was ashamed of its own imperfection, and miserable that it could only do half of what it had been made to do. After 2 years of what it perceived to be bitter failure, it spoke to the man one day by the stream. "I am ashamed of myself, because this crack in my side causes water to leak out all the way back to your house."
The old man smiled, "Did you notice that there are flowers on your side of the path, but not on the other pot's side?" "That's because I have always known about your flaw, so I planted flower seeds on your side of the path, and every day while we walk back, you water them." "For two years I have been able to pick these beautiful flowers to decorate the table. Without you being just the way you are, there would not be this beauty to grace the house."
Each of us has our own unique flaw. But it's the cracks and flaws we each have that make our lives together so very interesting and rewarding. You've just got to take each person for what they are and look for the good in them.
So, to all of my crackpot friends, have a great day and remember to smell the flowers on your side of the path!
រូបសំណាក់កណ្តៀវដែលបានកសាងឡើងដោយកាណុងកាំភ្លើង
Wednesday, December 6, 2017
ប្រវត្តិរឿងរបស់លោកតាដំបងគ្រញូងថាៈ
តាដំបងគ្រញូង
កាលដើមឡើយលោកតាដំបងគ្រញូងជារាស្ត្រសាមញម្នាក់ ប្រកបរបរចូលព្រៃកាប់ផ្តៅ ធ្វើតុទូថ្ងៃមួយ លោកតាបានសម្លឹងទៅឃើញដើមរការខ្មៅមួយដើម រួចក៏មានចិត្តចង់កាប់ដើម រកានោះមក សិតធ្វើ ជាដំបងមួយ ក្រោយមកក៏បានសំរេចដូចបំណង ដំបងនោះក្លាយជាដំបងគ្រញូង ខ្មៅមួយមានមហិឫទ្ធិខ្លាំងក្លា ហើយក៏បានវាយសម្លាប់ស្តេចអាណាចក្រកម្ពុជា គឺស្តេចចក្រធារាជ។ ក្រោយពេលការ ប៉ុនប៉ងនោះបានសំរេចហើយ គាត់ក៏បានសម្លឹងទៅលើមេឃ ឃើញមានផ្កាយមាន ពន្លឺយ៉ាងត្រចះ ត្រចង់មួយ ដែលរះអមព្រះច័ន្ទ ក៏បានអោយហោរាគន់គូរឃើញថា លោកដំបងគ្រញូងគ្រប់គ្រង ប្រទេសបានត្រឹមតែ ៧ឆ្នាំ ៧ខែ ៧ថ្ងៃប៉ុណ្ណោះនឹងមានអ្នកមានបុណ្យចូលមកជ្រែករាជ្យជាមិនខាន។ ក្រោយពីព្រះបាទ ចក្រពត្តិ សោយទីវង្គត បានបន្សល់ទុកនូវពូជពង្ស ជាមួយអ្នកម្នាងម្នាក់ ពេលនោះ លោកតាដំបងគ្រញូង ក៏បានបញ្ជាអោយសេនាប្រមូលស្រី្ត ដែលមាន ផ្ទៃពោះទាំងអស់ ទៅសម្លាប់ ចោល តែដោយសារជាអ្នកមានបុណ្យ បុត្រដែលជាពូជពង្សស្តេច ចក្រពត្តិ នេះមិនបានស្លាប់នោះទេ។ ដោយអាមាត្របានយកឈើ ចាក់ចំផ្ទៃពោះអ្នកម្នាង ឃើញបុត្រក្នុងពោះ ដុតមិនឆេះ ក៏បាន ឆ្កឹះចេញហើយយក នោះទៅប្រគេនព្រះសង្ឃក្នុងវត្តមួយ។ គួរអនិច្ចាក្មេងនោះត្រូវភ្លើង ឆេះរួញដៃ រួញជើង ដើរមិនរួច ព្រះសង្ឃក៏ដាក់ឈ្មោះថាចៅព្រហ្មកិល ពេលគេមានអាយុ ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ព្រះបាទ ដំបងគ្រញូង បានសម្លឹងឃើញតារាមួយ រះមានពន្លឺត្រចេះត្រចង់ទើបអោយ ហោរាទាយ ម្តងទៀត ហោបានទាយថា អ្នកមានបុណ្យជាបុត្រាកំពុងតាមជ្រែករាជ្យ។ តាដំបងគ្រញូងក៏បានបញ្ជាអោយអាមាត្រប្រមូលក្មេងៗ ដែលមានអាយុ ៧ឆ្នាំ ៧ខែ ៧ថ្ងៃ មកធ្វើបុណ្យនៅទីលានអង្គរ ដើម្បីសម្លាប់។ កាលនោះចៅ ព្រហ្មកិល បានធ្វើដំណើរដោយរំកិល មកលេងនៅក្នុងបុណ្យនោះដែរ តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាលផ្លូវក្រោមដើមឈើមួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយកមកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លាបង្វិចឃើញសុទ្ធតែម្ហូមអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ កន្លែង ប្រារព្វពិធីបុណ្យ ដោយហោះឆ្វែលព័ទ្ធសីមាបីជុំ ពេលនោះ តាដំបងគ្រញូង ក៏បានគ្រវែងដំបងសក្កិសិទ្ធគប់អ្នកមានបុណ្យ តែមិនដូចប្រាថ្នាឡើយដំបងនោះក៏បានធ្លាក់ចូលព្រៃបាត់ទៅ។ក្រោយមក ចៅ ព្រហ្មកិលក៏បានធ្វើឃាតលោកតាដំបងគ្រញូង ហើយឡើងគ្រងរាជ ដោយដាក់ព្រះនាមថា ព្រះបាទ ព្រហ្មកិល ឬព្រះបាទពញ្ញាក្រែក ហើយព្រៃដែលដំបងរបស់លោកតាដំបងគ្រញូងបាត់នោះ ក៏មាន ប្រជាជនរស់នៅច្រើនទៅៗ ហើយបានហៅកន្លែងនោះតៗគា្នថា (ខេត្តបាត់ដំបង)រហូតមកដល់សព្វថ្ងៃ

Subscribe to:
Posts (Atom)