ប្រវត្តិរឿងរបស់លោកតាដំបងគ្រញូងថាៈ
កាលដើមឡើយលោកតាដំបងគ្រញូងជារាស្ត្រសាមញម្នាក់ ប្រកបរបរចូលព្រៃកាប់ផ្តៅ ធ្វើតុទូថ្ងៃមួយ លោកតាបានសម្លឹងទៅឃើញដើមរការខ្មៅមួយដើម រួចក៏មានចិត្តចង់កាប់ដើម រកានោះមក សិតធ្វើ ជាដំបងមួយ ក្រោយមកក៏បានសំរេចដូចបំណង ដំបងនោះក្លាយជាដំបងគ្រញូង ខ្មៅមួយមានមហិឫទ្ធិខ្លាំងក្លា ហើយក៏បានវាយសម្លាប់ស្តេចអាណាចក្រកម្ពុជា គឺស្តេចចក្រធារាជ។ ក្រោយពេលការ ប៉ុនប៉ងនោះបានសំរេចហើយ គាត់ក៏បានសម្លឹងទៅលើមេឃ ឃើញមានផ្កាយមាន ពន្លឺយ៉ាងត្រចះ ត្រចង់មួយ ដែលរះអមព្រះច័ន្ទ ក៏បានអោយហោរាគន់គូរឃើញថា លោកដំបងគ្រញូងគ្រប់គ្រង ប្រទេសបានត្រឹមតែ ៧ឆ្នាំ ៧ខែ ៧ថ្ងៃប៉ុណ្ណោះនឹងមានអ្នកមានបុណ្យចូលមកជ្រែករាជ្យជាមិនខាន។ ក្រោយពីព្រះបាទ ចក្រពត្តិ សោយទីវង្គត បានបន្សល់ទុកនូវពូជពង្ស ជាមួយអ្នកម្នាងម្នាក់ ពេលនោះ លោកតាដំបងគ្រញូង ក៏បានបញ្ជាអោយសេនាប្រមូលស្រី្ត ដែលមាន ផ្ទៃពោះទាំងអស់ ទៅសម្លាប់ ចោល តែដោយសារជាអ្នកមានបុណ្យ បុត្រដែលជាពូជពង្សស្តេច ចក្រពត្តិ នេះមិនបានស្លាប់នោះទេ។ ដោយអាមាត្របានយកឈើ ចាក់ចំផ្ទៃពោះអ្នកម្នាង ឃើញបុត្រក្នុងពោះ ដុតមិនឆេះ ក៏បាន ឆ្កឹះចេញហើយយក នោះទៅប្រគេនព្រះសង្ឃក្នុងវត្តមួយ។ គួរអនិច្ចាក្មេងនោះត្រូវភ្លើង ឆេះរួញដៃ រួញជើង ដើរមិនរួច ព្រះសង្ឃក៏ដាក់ឈ្មោះថាចៅព្រហ្មកិល ពេលគេមានអាយុ ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ព្រះបាទ ដំបងគ្រញូង បានសម្លឹងឃើញតារាមួយ រះមានពន្លឺត្រចេះត្រចង់ទើបអោយ ហោរាទាយ ម្តងទៀត ហោបានទាយថា អ្នកមានបុណ្យជាបុត្រាកំពុងតាមជ្រែករាជ្យ។ តាដំបងគ្រញូងក៏បានបញ្ជាអោយអាមាត្រប្រមូលក្មេងៗ ដែលមានអាយុ ៧ឆ្នាំ ៧ខែ ៧ថ្ងៃ មកធ្វើបុណ្យនៅទីលានអង្គរ ដើម្បីសម្លាប់។ កាលនោះចៅ ព្រហ្មកិល បានធ្វើដំណើរដោយរំកិល មកលេងនៅក្នុងបុណ្យនោះដែរ តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាលផ្លូវក្រោមដើមឈើមួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយកមកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លាបង្វិចឃើញសុទ្ធតែម្ហូមអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ កន្លែង ប្រារព្វពិធីបុណ្យ ដោយហោះឆ្វែលព័ទ្ធសីមាបីជុំ ពេលនោះ តាដំបងគ្រញូង ក៏បានគ្រវែងដំបងសក្កិសិទ្ធគប់អ្នកមានបុណ្យ តែមិនដូចប្រាថ្នាឡើយដំបងនោះក៏បានធ្លាក់ចូលព្រៃបាត់ទៅ។ក្រោយមក ចៅ ព្រហ្មកិលក៏បានធ្វើឃាតលោកតាដំបងគ្រញូង ហើយឡើងគ្រងរាជ ដោយដាក់ព្រះនាមថា ព្រះបាទ ព្រហ្មកិល ឬព្រះបាទពញ្ញាក្រែក ហើយព្រៃដែលដំបងរបស់លោកតាដំបងគ្រញូងបាត់នោះ ក៏មាន ប្រជាជនរស់នៅច្រើនទៅៗ ហើយបានហៅកន្លែងនោះតៗគា្នថា (ខេត្តបាត់ដំបង)រហូតមកដល់សព្វថ្ងៃ
No comments:
Post a Comment