Monday, December 11, 2017

ទឹកចិត្តអ្នកម្តាយ

ទឹកចិត្តអ្នកម្តាយ លួចតាមដានម្តាយក្មេកអាយុ ៨៤ឆ្នាំ ព្រោះចង់ដឹងពីមូលហេតុដែលគាត់មានលុយច្រើន តែនៅពេលដែលតាមទាន់ ទឹកភ្នែកហូរស្រោចពេញផ្ទៃមុខខ្លួនឯង......... ********************************************* ម្តាយប្តីរបស់ខ្ញុំគាត់មានអាយុ៨៤ឆ្នាំហើយ នៅពេលដែលគាត់ឃើញពួកយើង ស៊ីដេកៗ មើលតែទូរទស្សន៍ លេងអ៊ីនធឺណេត លេងកុំព្យូទ័រ គាត់ឃើញហើយគាត់ទ្រាំមិនបានក៏និយាយថា សម័យនេះ ទឹកដោះគោកូនមិនថោកទេ ហើយផ្ទះយើងក៏មានតែចំណូលប៉ុណ្ណឹង....... ខ្ញុំដឹងថាគាត់បារម្ភពីពួកយើង តែអោយយើងធ្វើយ៉ាងណាចុះ បើសិនជាប្តីខ្ញុំរាងគ្រាន់បើបន្តិចហើយខ្ញុំនឹងអោយគាត់ត្រលប់ទៅធ្វើការវិញហើយ កន្លះឆ្នាំមុន ម្តាយក្មេកខ្ញុំ ក្រៅពីទទួលខុសត្រូវរឿងម្ហូបអាហារសំរាប់ពួកយើងរាងរាល់ថ្ងៃហើយ រាងរាល់ព្រឹកម៉ោង 8ព្រឹកគាត់តែងតែចេញពីផ្ទះទៅបាត់ៗ ហើយតែងតែត្រលប់មកវិញប្រហែលម៉ោង 11:30នាទីថ្ងៃត្រង់ ហើយខ្ញុំធ្លាប់សួរគាត់ថា តើម៉ែទើបមកពីណា ? គាត់ក៏ឆ្លើយប្រាប់ថា គាត់មកពីចែកខិត្តប័ណ្ណជាមួយមិត្តភក្តិរបស់គាត់ ខ្ញុំជាមួយនឹងស្វាមីទើបរាងទុកចិត្តបន្តិច ព្រោះការងារនេះមនុស្សចាស់អាចធ្វើបាន មិនធ្ងន់ធ្ងរពេកទេ ហើយខ្ញុំក៏សួរគាត់ទៀតថា បានលុយប៉ុន្មាន ? ម្តាយក្មេកខ្ញុំប្រាប់ថាគាត់ចែកបានលឿន ទើបប្រធានគេអោយគាត់ទទួលមើលការខុសត្រូវ ពួកអ៊ុំៗដែលចែកជាមួយគ្នានោះ ដោយអោយថ្លៃឈ្នួលមួយថ្ងៃ ២០០០យាន់ ៣ខែកន្លងផុតទៅ ម្តាយក្មេកខ្ញុំមើលទៅហាក់ដូចជាមានសេចក្តីសុខរាល់ថ្ងៃ ហើយពេលត្រលប់មកវិញតែងតែទិញម្ហូបមកផ្ទះជាប្រចាំ ឃើញដូចនេះហើយ ប្តីខ្ញុំក៏ប្រាប់ខ្ញុំថា បងគិតថាវាដូចជាចំឡែក បងមានមិត្តភក្តិម្នាក់ម្តាយរបស់គេ ក៏ចែកខិត្តប័ណ្ណដូចម៉ែដែរ តែម្តាយរបស់គេទទួលបានតែ ៥០យាន់តែប៉ុណ្ណោះ ។ ខ្ញុំក៏និយាយថា វាដូចជាត្រូវដែរ បើអញ្ចឹងមែនមានន័យថាម៉ែកំពុងកុហកយើងហើយ ។ ថ្ងៃបន្ទាប់មកម្តាយក្មេកខ្ញុំចេញទៅនៅម៉ោង ៨ ដូចសព្វដង ខ្ញុំនិងប្តីរបស់ខ្ញុំសំរេចចិត្តលួចតាមដានគាត់ពីក្រោយរហូត ដើម្បីអោយដឹងច្បាស់ថាម្តាយក្មេកខ្ញុំគាត់ធ្វើអ្វីអោយប្រាកដ ម្តាយក្មេកខ្ញុំដើរទៅដល់កន្លែងផ្ញើរកង់ ហើយគាត់ក៏យកកង់ជិះចេញទៅ នៅខាងមុខកង់មានកាបូបពណ៌ខ្មៅនៅក្នុងកន្ត្រក់កង់ ហើយនៅពីក្រោយក៏មានកៅអីតូចចងជាប់នឹងរានខាងក្រោយ រហូតដល់ម៉ោងប្រហែល ៨ កន្លះ ម្តាយក្មេកខ្ញុំក៏ជិះកង់ដល់ទីរួមស្រុក ពេលឈប់កង់ហើយគាត់ក៏ យកកាបូបមករាប់ដាក់និងដី ហើយក៏ក្រាលក្រណាត់ខ្មៅ យកឧបករណ៍ ផ្សេងមកដាក់តាំងដូចជា ច្រាស កន្សែងពោះគោ សូរ៉ាខាត់ស្បែកជើងស្បែក.. ហើយក្រោយមកក៏មានមនុស្សធ្វើដំណើរចូលទៅរកគាត់ម្នាក់ ហុចជើងអោយគាត់ ម្តាយក្មេកខ្ញុំ វែកសក់ស្កូវរបស់គាត់នៅត្រង់សៀតផ្កាទៅខាងក្រោយត្រចៀកហើយក៏ចាប់ផ្តើមខាត់ស្បែកជើងរបស់មនុស្សម្នាក់នោះ ខ្ញុំនិងស្វាមីពេលឃើងនិយាយមិនចេញ ហើយទើប បែរមុខងាកចេញ មិនដឹងជាហេតុអ្វីបានជទឹកភ្នែកវាហូរចេញមក នៅពេលល្ងាចម្តាយក្មេកខ្ញុំក៏និយាយប្រាប់ខ្ញុំថា ថ្ងៃនេះម៉ែទិញត្រីមក បន្តិចទៀតចាំម៉ែធ្វើអោយហូប ឯងមានផ្ទៃពោះត្រូវហូបម្ហូបល្អៗបន្តិចទើបកូនមានសុខភាពល្អ ប្តីខ្ញុំឃើញដូចនោះទើបប្រញ៉ាប់ទៅដណ្តើបត្រីពីគាត់មកហើយនិយាយថា ម៉ែអង្គុយចុះទៅ ចាំខ្ញុំអ្នកធ្វើវិញ ម៉ែក្មេកខ្ញុំក៏តបទៅវិញថា កូនឯងចេះធ្វើត្រីហ្នឹងដែរ ? ខ្ញុំក៏ឆ្លើយប្រាប់ថា ទោះបីម៉ែធ្វើមិនឆ្ងាញ់ ខ្ញុំក៏នៅតែចូលចិត្តហូប សុំទោសដែលមួយរយៈនេះអោយម៉ែលំបាក........ និយាយចប់ខ្ញុំក៏ទប់ទឹកភ្នែកលែងជាប់ ម្តាយក្មេកខ្ញុំជូតទឹកភ្នែកអោយខ្ញុំហើយនិយាយថា ពួកឯងដឹងអស់ហើយមែនទេ ខ្ញុំក៏ងក់ក្បាល ហើយគាត់ក៏បន្តទៀតថា ពេលនេះម៉ែចាស់ហើយ ការងារចែកខិត្តប័ណ្ណនោះគ្មានអ្នកអោយធ្វើទេ ទើបម៉ែទៅខាត់ស្បែកជើងវិញ ហើយវាក៏បានលុយច្រើនផងដែរ បានថ្លៃក្នុងម្នាក់ ១០០យាន់ ហើយអ្នកខ្លះទៀតក៏បន្ថែមលុយធីបអោយម៉ែ ពួកឯងគ្មានអ្នកណាទៅធ្វើការ ហើយបើសិនជាចៅកើតមកហើយត្រូវប្រើប្រាសលុយច្រើន ទើបម៉ែចង់ជួយចែករំលែកភារកិច្ចខ្លះ .... ពួកយើងទាំងពីនាក់ក៏យំអោបម៉ែ ហើយនិយាយព្រមៗគ្នាថា កូនសុំទោសម៉ែ ៕

No comments:

Post a Comment